Posts

Showing posts from January, 2021

សាកវិធីមួយ​នេះ​ទៅមើល ក្រែងលោ​អាចបំបាត់​ការស្រម៉ុក ហើយនាំ​ឲ្យគេងលក់​ស្រួល​ទៀត…

Image
    (បរទេស)៖ ការគេងស្រម៉ុកបច្ចុប្បន្ននេះ ស្ទើរតែកើតមានចំពោះ​មនុស្សពេញវ័យ និងវ័យចំណាស់គ្រប់គ្នាទៅហើយ ជាពិសេសមនុស្សធាត់ ព្រមទាំងបុរសៗដែលចាប់​ផ្តើមដុះក្បាលពោះ ពីតូចទៅធំ។ ជាការពិតគ្មាននរណាចង់គេងស្រម៉ុកនោះទេ ប៉ុន្តែបើកើតអការៈបែបនេះ វាពិបាកណាស់ក្នុងរកវិធីសាស្ត្រតាមបែបធម្មជាតិ នៅក្នុងការបង្ការកុំឲ្យកើតមាន។​ ដូច្នេះថ្ងៃនេះ​យើងខ្ញុំមានវិធីពិសេសមួយ ដែលអាច​ឲ្យលោក​អ្នកធ្វើការអនុវត្តន៍ ដើម្បីកែប្រែអ្វីៗ​ឲ្យប្រសើរឡើង និងបង្ការរំខាននៅ​ពេលគេង​ជុំគ្រួសារ ឬនៅជាមួយ​ដៃគូអ្នក នោះគឺភេសជ្ជៈមួយ​ដែលអាចជួយឲ្យអ្នក​គេង​បានលក់ស្រួល​​ ដោយមិនមានការស្រម៉ុក ហើយអ្នកអាច​ផលិតវាដោយខ្លួនឯង និងឆាប់រហ័ស​តាមបែប​ធម្មជាតិ មិនប៉ះពាល់​សុខភាពនោះ​ឡើយ។ ទឹកក្រឡុកផ្លែឈើ​ធម្មជាតិមួយ​នេះ គឺនឹងអាចជួយបំបាត់​​ស្លេសនៅក្នុង​បំពង់ក ដែលវាជាមូល​ហេតុ​សំខាន់មួយ ដែលអាចធ្វើឲ្យអ្នក​ស្រម៉ុក​នៅពេល​គេងលក់។ ជាការពិត វាពិតជាល្អ​ណាស់​ដែលអ្នក​អាចប្រើ​ប្រភេទបន្លែ និងផ្លែឈើធម្មជាតិ​​ទាំងនេះ ពីព្រោះវានឹង​មិន​មានផ្ទុកនូវ​​សារធាតុគីមី ដូចរបស់​ដទៃទៀត​​នោះទេ។ ១. ខាងក្រោម​នេះ​គឺជាគ្រឿងផ្សំដែលអ្នកត្រូវការ​ដើម្បីផលិតទឹកធម្មជាតិបំបាត់ស្រម៉ុក៖ • ទឹកក្រូចឆ្មារ...

ដើម្បីភពផែនដី! Elon Musk នឹងផ្តល់រង្វាន់ «១០០លានដុល្លារ» ដល់អ្នកដែលអាចរកឃើញ បច្ចេកវិទ្យាចាប់យកឧស្ម័ន CO2 ដ៏ប្រសើរបំផុត!

Image
  (កាលីហ្វ័រញ៉ា)៖  នាយកក្រុមហ៊ុនផលិតរថយន្ត Tesla និង SpaceX លោក Elon Musk បានប្រកាសនៅលើគណនី Twitter របស់់លោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ថា ទឹកប្រាក់រង្វាន់ ១០០លានដុល្លារ នឹងត្រូវផ្តល់ជូនសម្រាប់អ្នកទាំងឡាយណា ដែលអាចអភិវឌ្ឍបច្ចេកវិទ្យាដ៏ល្អប្រសើរបំផុត ក្នុងការចាប់យក ឬសម្អាតការបញ្ចេញឧស្ម័នកាបូនិកពុល (CO2)។ ជាការពិតណាស់ ដំណើរការគ្រប់គ្រង និងសម្អាតឧស្ម័ន ដែលធ្វើឲ្យភពផែនដីកើនឡើងកម្តៅ កំពុងក្លាយជាបញ្ហាស្មុគស្មាញមួយ នៃគម្រោងការអភិវឌ្ឍទាំងឡាយ ដើម្បីឲ្យបរិយាកាសស្ថិតនៅក្នុង​ការការពារជានិច្ចនោះ។ យ៉ាងណាក៏ដោយ មានការវិវឌ្ឍតិចតួចណាស់បានកើតឡើង ដោយយោងលើបច្ចេកវិទ្យាសព្វថ្ងៃនេះ ព្រោះពួកគេបានប្រឹងប្រែងតែទៅលើ វិធានការកាត់បន្ថយ CO2 ប៉ុណ្ណោះ មិនមែនកម្ចាត់ ឬសម្អាត CO2 ចេញពីខ្យល់អាកាសនោះឡើយ។ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានប្រកាសកាលពីចុងឆ្នាំ២០២០ថា កំណើននៃបច្ចេកវិទ្យាចាប់យកឧស្ម័នកាបូនិក ពិតជាចាំបាច់ខ្លាំងណាស់ ប្រសិនបើប្រទេសនីមួយៗ ចង់សម្រេចគោលដៅមិនបំភាយឧស្ម័នកាបូនិច ទៅក្នុងបរិយាកាសទៀត នៅត្រឹមឆ្នាំ២០៥០នោះ។ យោងទៅលើគោលដៅរួម ដើម្បីរក្សានិរន្តរភាពបរិស្ថានភពផែនដី​ខាងលើនេះហើយ ទើបនៅដើមឆ្នា...

សាកល្បង

 សាកល្បង